ភ្លើងចង្ក្រានចំអិននំបញ្ចុកឆេះរាលដាលដល់រោងសិប្បកម្មផលិតនំបញ្ចុក បណ្តាលឲ្យឆេះទាំងសម្ភារៈអស់ជាច្រើន ដែលហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ឧសភា ២០១៩ ត្រង់ចំណុចក្បែរ ស្ពាន ស្ថិតនៅ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ករណីអគ្គីភ័យនេះធ្វើឲ្យ ឆេះរោងស្នាក់នៅធ្វើនំបញ្ចុកចំនួន០១ខ្នងស្មើនឹង០២គ្រួសារ ១.ឈ្មោះ ម៉ៅសុខជា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើនំបញ្ចុក ស្រុកកំនើត នៅភូមិទីពីរ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ២.ឈ្មោះ ដេន ស៊ីនួន ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្នែរ មុខរបរធ្វើនំបញ្ចុក ស្រុកកំនើតនៅភូមិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ខូចខាតសម្ភារៈមាន អង្ករ១២បេស្មើនឹង៦០០kgម៉ាស៊ីន១៥សេះ ០២គ្រឿងនឹងត្បាល់វៃម្សៅនំបញ្ចុក០២គ្រឿង ម្សៅធ្វើនំបញ្ចុក៣០ដុំ ស៊ីទែនទឹក០១ចំណុះ១៥០០លីត្រ លុយខ្មែរ៧ចំនួន៤ ២០០ ០០០រៀល អាគុយនឹងផ្ទាំងសិលាចំនួន១ឈុត។សមត្ថកិច្ចបន្តថា រោងសិប្បកម្មដែលខូចខាតមានទំហំទទឹង៨ម៉ែត្រ បណ្តោយ១០ម៉ែត្រ ហើយមូលហេតុឆេះ បណ្តាលមកពីភ្លើងចង្រ្គានធ្វើនំបញ្ចុក។ទោះជាយ៉ាងណាករណីនេះគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕
បញ្ញា