កញ្ចប់មួយដាក់នៅផ្លូវបំបែកជាបួន ដែលមានមនុស្សធ្វើដំណើរច្រើន ក្នុងទីក្រុង Lyon បានផ្ទុះឡើងកាលពីថ្ងៃទី២៤ខែឧសភា បណ្តាលឲ្យមនុស្ស ១៣នាក់រងរបួស ។ កម្លាំងប៉ូលិសបារាំងបានបើកការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស។
 រូបភាពពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា ជនដៃដល់ គឺជា បុរស ពាក់ម៉ាស់មុខ មានវ័យប្រហែល៣០ឆ្នាំ ជិះកង់ទៅដល់មុខ ហាង់លក់នុំ Brioche Doree ហើយដាក់ថង់នៅទីនោះ។ មិនយូប៉ុន្មានក៏បានផ្ទុះបណ្តាលឲ្យអ្នកធ្វើដំណើរតាមផ្លូវរងរបួស។

កម្លាំងប៉ូលិសបារាំងបានស្វែងរកចាប់ខ្លួន ជនដៃដល់ ហើយសន្តិសុខសាធារណៈត្រូវបានការពារយ៉ាងតឹងតែងបំផុត ខ្លាចមានការវាយប្រហារភេរវកម្មកើតឡើង។
កាលពីថ្ងៃទី២៤ខែឧសភា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទៅសួសុខទុកជនរង្គ្រោះ នៅក្នុងហេតុការខាងលើ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅទីក្រុង Lyon កើតឡើងក្នុងពេលដែល អឺរ៉ុបកំពុងតែរៀបចំបោះឆ្នោត នៅថ្ងៃទី២៦ខែឧសភា។


ចាប់តាំងពីការវាយប្រហារភែរវកម្ម នៅឆ្នាំ២០១៥ សម្លាប់មនុស្ស ២៥០នាក់ ទឹកដីបារាំង ស្ថិតនៅក្នុង ការប្រុងប្រយ័ត្នជានិច។ ប៉ុន្តែក៏នៅតែមានការវាយប្រហារនៅគ្រប់ទិសទីក្នុងប្រទេស បារាំង បង្កក្តីបារម្ភយ៉ាងខ្លាំង ៕