វាយតម្លៃ iPhone XS Max៖ iPhone មានអេក្រង់ធំបំផុតពីមុនមក៊ី

រចនា

ក៏ដូចជាការតំឡើងមុនៗសម្រាប់កំណែ "S" ទូរស័ព្ទ iPhone XS Max ដូចជាមិនមានផ្លាស់ប្ដូរអ្វីច្រើនអំពីរចនានោះទេ បើប្រៀបនឹង iPhone X។ គុណសម្បត្តិធំបំផុតរបស់ iPhone XS Max គឺមានអេក្រង់ឡើងដល់ 6.5 inch ហើយបានវាយតម្លៃថាជា iPhone មានអេក្រង់ធំបំផុតពីមុនមក។

មានទំហំគ្រាន់តែស្មើរនឹង iPhone 8 Plus ប៉ុណ្ណោះ តែអេក្រង់របស់ iPhone XS Max កាន់កាប់ជិតពេញផ្ទៃមុខតែម្ដង។
iPhone XS Max នឹងជំនួយស្ដង់ដារការពារពីធូលីនិងទឹក IP68 ជាមួយសមត្ថិភាពនៅក្នុងទឹកមានជម្រៅ 2 m រយៈពេល 30 នាទី។
iPhone XS Max បានបំពាក់ឈីប A12 Bionic ទំនើបបំផុត មាន 6 គ្រាប់ CPU, 4 គ្រាប់ GPU និង 1 គ្រាប់ Neural Engine។ A12 Bionic ផ្ដល់កម្លាំងខ្ពស់ជាង ហើយ GPU ក៏លឿនជាងដល់ 50% បើប្រៀបនឹង A11 Bionic។
Neural Engine លើ A12 Bionic មាន 8 គ្រាប់ បាន Apple អភិវឌ្ឍន៍ ជំនួយអោយផ្នែកកែតម្រូវរូបភាព (ISP) ថតវីដេអូ format HEVC ជាមួយច្រើនគ្រឿងកន្លាស់ផ្នែកម៉ាសុីនផ្សេងទៀត។កាមេរ៉ាមុខរបស់ iPhone Xs មានទំហំ 7MP មាន aperture f/2.2 ហើយផ្សំជាមួយសែនស័រថ្មីលឿនជាង។ ខាងមុខនៅមានកាមេរ៉ា infrared និង dot projector ជំនួយអោយមុខងារ Face ID។
ថាមពលថ្មរបស់ iPhone Xs Max តាមអ្វីដែល Apple បានប្រកាស គឺច្រើនជាង iPhone X ដល់ 1 ម៉ោង 30 នាទី។iPhone Xs Max មានបីរកំណែអង្គចងចាំ៖ 64GB, 256GB និង 512GB ជាមួយតម្លៃដំបូងគឺ 1099 USD។