សេចក្តីរាយការណ៏បានឲ្យដឹងថា មានករណីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យផ្ទះមួយខ្នងត្រូវអគ្គីភ័យលេបត្របាក់ហ្មត់គ្មានសល់ កាលពីព្រឹកថ្ងៃទី២២ ឧសភា ២០១៩ ។
លោកឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានរាយការណ៍ថា មានករណីអគ្គីភ័យឆេះផ្ទះមួយខ្នង នៅភូមិអូរឬស្សី ១ , សង្កាត់អូរឬស្សី ( ម្តុំខាង ក្រោយអហារដ្ឋានស្រែ១០០ ) របស់លោកស្រី ហុង សាវុធ (ហៅពៅ ) សង្ស័យឆ្លងចរន្តអគ្គីសនី ប្រើឡានទឹកអស់ ៥ គ្រឿង របស់ស្នងការដ្ឋាន និង អធិការដ្ឋានក្រុង ។ តាមការប៉ាន់ស្មានខូចខាតសរុបជាថវិកាប្រមាណ $២៥,000 ( ពីរមុឺនប្រាំពាន់ដុល្លា ) ៕បញ្ញា