អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសថា មូលហេតុនៃជំនួបពិភាក្សាលើកទីពីរ ជាមួយអាមេរិក មិនទទួលបានជោគជ័យនោះ គឺដោយសារតែអាមេរិក។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយកាលពីថ្ងៃទី២៤ខែឧសភាថា កូរ៉េខាងជើងបានប្រកាសថា កិច្ចពិភាក្សាជាមួយអាមេរិក និងមិនបន្តទៀតឡើយ លើកលែងតែទីក្រុងវ៉ាស៊ីនតោន ផ្លាសប្តូរឥរិយាបទ ។ នៅក្នុងជំនួបលើកទីពីរមិនទទួលបានជោគជ័យនោះ ដោយសារតែទីក្រុងវ៉ាស៊ីនតោន ប្រកាន់គោលជំហមិនផ្លាសប្តូរ ខណៈកូរ៉េខាងជើង បានផ្លាសប្តូរ រួចហើយ។
                                                                             អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា «លើកលែងតែអាមេរិកផ្លាសប្តូរពីទស្សនរបស់ខ្លួន ទើបកិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូ ទទួលបានជោគជ័យ។ នៅពេលនេះអាមេរិក មិនជឿជាក់មកលើយើងខ្ញុំ ហើយនៅតែបន្តគោលនយោបាយចងកំនុំដដែល។                    
កាលពីសប្តាហ៍កន្លងមក កូរ៉េខាងជើង ក៏បានចោទប្រកាន់អាមេរិក ថាបានចាប់នាវាដឹកទំនិញរបស់កូរ៉េខាងជើង ដោយខុសច្បាប់។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ងក៏បានអំពាវនាវដល់អាមេរិកដោះលែងនាវាកូរ៉េខាងជើង ដោយគ្មានលក្ខណ្ឌ ៕