យ៉ាងហោចណាស់នុស្សចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៦ ឧសភា ខណៈពួកគេបានចូលទៅបរបាញ់សត្វព្រៃ ក្នុងដែនជម្រកការពារសត្វព្រៃស្រែពក ហើយត្រូវបញ្ជូនទៅមន្ទីរបរិស្ថានខេត្តទាំងយប់ដើម្បីសាកសួរបន្ថែម។

ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងថា ក្រុមព្រានព្រៃទាំងនោះបានសម្លាប់សត្វព្រៃប្រភេទណាខ្លះទេ...តែបើមើលតាមរូបភាពគឺ មានសត្វសាច់មួយចំនួនត្រូវបានគេព្រលះហាល នឹងក្បាលប្រើសមួយផងដែរ(ព័ត៌មានលម្អិតពេលក្រោយ )៕ បញ្ញា