គ្រាប់កូឡា (Kola Nut) ឬហៅថាកូឡា (Cola) ជាគ្រាប់បួនប្រាំប្រភេទនៃរុក្ខជាតិបៃតងដែលមានដើមកំណើតនៅអាហ្រ្វិចខាងលិច ប៉ុន្ដែឥលូវវាត្រូវបានគេដាំនៅអាស៊ី អាមេរិចខាងត្បូង និងឥណ្ឌាខាងលិច។
គ្រាប់កូឡាត្រូវបានគេប្រើប្រាស់ដើម្បីផលិតជាភេសជ្ជៈនិងថ្នាំពេទ្យ។ វាមានជាតិគីមីកាហ្វេអ៊ីន និងតេអូប្រូមីនដែលមិនធ្វើឱ្យពុល និងមានឥទ្ធិផលលើកម្លាំង។
ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1880 ឱសថការីនៅប្រទេសជរជា (Georgia) លោក ចន ប៉ីប៊ែតតុន (John Pemberton) បានយកជាតិកាហ្វេអ៊ីនស្រង់ចេញពីគ្រាប់កូឡានិងសារធាតុកូកាអ៊ីនដែលបានមកពីស្លឹកកូកាកូឡា ហើយលាយជាមួយស្កររសជាតិផ្សេងនិងទឹកកាបូនដើម្បីបង្កើតកូកាកូឡាជាភេសជ្ជៈទឹកក្រូចដំបូង។
គ្រាប់ភាគច្រើនសម្បូរប្រូតេអ៊ីននិងខ្លាញ់ ទោះជាផ្លែកៅឡាក់និងផ្លែឈើខ្លះទៀតមានម្សៅច្រើនជាងប្រូតេអ៊ីនក៏ដោយ។ នៅក្នុងប្រទេសអ៊ីតាលី នំប៉័ងជួនកាលត្រូវបានគេឆ្អើរជាមួយនឹងម្សៅគ្រាប់កៅឡាក់។