យើងដឹងរួចមកហើយថាសមាជិកអាស៊ានមានដប់ប្រទេសដែលក្នុងនោះមានប្រទេសកម្ពុជាយើងមួយដែរ។ ដឹងថាលោកអ្នកច្បាស់ជាបានឮរឿងជាច្រើនអំពីអាស៊ានទាំង១០ប្រទេស ប៉ុន្តែតើលោកអ្នកធ្លាប់បានចាប់អារម្មណ៍ដែលឬអត់អំពីរូបិយប័ណ្ណតំណាងឲ្យប្រទេសនីមួយៗ?
១.ប្រទេសប្រ៊ុយនេ៖ រូបិយប័ណ្ណតំណាំងអោយប្រទេសនេះគឺ “ប្រ៊ុយនេដុល្លា (B$)” ដែល 1 B$ ស្មើនឹង 2900 រៀល។
២.ប្រទេសកម្ពុជាមានរូបិយប័ណ្ណហៅថា “រៀល”។
៤.ប្រទេសឡាវមានរូបិយប័ណ្ណហៅថា “គីប” ដែល 1 គីបស្មើនឹង 0.47 រៀល។
៥.ប្រទេសម៉ាឡេស៊ីមានរូបិយប័ណ្ណហៅថា “រីងហ្គីត” ដែល 1 រីងហ្គីតស្មើនឹង 965 រៀល។
៦.ប្រទេសមីយ៉ាន់ម៉ាមានរូបិយប័ណ្ណហៅថា “គីយ៉ាត” ដែល 1 គីយ៉ាតស្មើនឹង 2.64 រៀល។
៧.ប្រទេសហ្វីលីពីនមានរូបិយប័ណ្ណហៅថា “ពេសូ” ដែល 1 ពេសូស្មើនឹង 212 រៀល។
៨.ប្រទេសសិង្ហបុរីមានរូបិយប័ណ្ណហៅថា “ដុល្លាសាំងហ្គាពួ” ដែល 1 ដុល្លាសាំងហ្គាពួស្មើនឹង 2900 រៀល។
៩.ប្រទេសថៃមានរូបិយប័ណ្ណហៅថា “បាត” ដែល 1 បាតស្មើនឹង 127រៀល។
១០.ប្រទេសវៀតណាមមានរូបិយប័ណ្ណហៅថា “ដុង” ដែល 1 ដុងស្មើនឹង 0.17រៀល។