តាមបណ្ដាលប្រទេសនីមួយៗទូទាំងពិភពលោក ច្បាស់ណាស់ថាត្រូវតែមានខេត្តនិងក្រុងរបស់រៀងៗខ្លួននិងមានទំហំខុសៗគ្នា។ ប្រាកដជាមានខេត្តតូចធំបំផុតនិងតូចបំផុត។
ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជាដែលជាមានផ្ទៃក្រឡាធំជាងគេបង្អស់(១៤២៨៨ គ.ម) តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះសែនមនោរម្យ វាជាតំបន់ទេសចរណ៏ធម្មជាតិដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។



ចំនែកខេត្តដែលតូចជាងគេបំផុតគឺខេត្តកែប។ ខេត្តកែបគឺជាខេត្តមួយដ៏តូចបំផុតរបស់ប្រទេសកម្ពុជា ដែលគ្របដណ្ដប់ផ្ទៃដីប្រមាណ ៣៣៦ គ.ម។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។