បន្ទាយមានជ័យ៖ ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ដោយគ្រោះថ្នាក់ចរាចរណ៍រវាងឡានយីឌុប បើកមិនប្រកាន់ស្តាំ ត្រូវរថយន្តLexus RX300 បុកចំពីមុខកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨-៥៩ ស្ថិតក្នុងភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។