សារព័ត៌មានរ៉យទ័រ ផ្សាយថា ស្ត្រីខាងលើនេះ បានដើរទេសចរណ៍ក្នុងព្រៃអភិរក្ស Makawao ក្នុងតំបន់ Maui ។ គាត់បានដើរដល់ចំណុចព្រៃជ្រៅ ហើយវង្វេងទិស រកផ្លូវចេញមិនឃើញ ។ ព្រៃនេះមានទំហំជាង៨០០ហិកតា ។ តែភព្វសំណាង ការដើរក្នុងព្រៃរបស់គាត់ មិនជួបប្រទះជាមួយសត្វសាហាវអ្វីឡើយ។
ក្រោយការបាត់ខ្លួននេះ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឧទ្ធម្ភាគចក្រ ហោះហើរស្វែងរកតាមជ្រលងដងអូរ តូច ធំ តាំងពីថ្ងៃទី៨ ខែឧសភា រហូតដល់រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក៏បានប្រទះឃើញ នាង Amanda Eller កំពុងតែដើរតត្រុកនៅក្បែរជ្រោះទឹកធ្លាក់មួយ ចម្ងាយជាច្រើនគីឡូម៉ែត្រពីរថយន្តរបស់នាង ។
លោក Javier Canetellops អ្នកសម្របសម្រួលក្រុមអ្នករុករកបានថ្លែងថា «ពិតជាមិនគួរឲ្យជឿសោះឡើយ ព្រះជាម្ចាស់ពិតជាមានព្រះទ័យករុណាណាស់ នាងពិតជានៅទីនោះមែន»។
នាង Eller បានដើរដោយជើងទទេ របួសនៅត្រង់ជើង ហើមជើងទាំងពីរ ជង្គង់ និងផ្ទៃមុខផងដែរ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ហើយអាចនឹងទទួលបានភាពល្អប្រសើរឡើងវិញ ។
មិត្តភក្តិរបស់គាត់ ដែលបានប្រកាសព័ត៌មានអំពីយុទ្ធនាការស្វែងរកនាង Amandaនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយក្រោយពីរកឃើញនាង វិញ ពួកគេទាំងនោះ ទទួលបានប្រាក់រង្វន់លើកទឹកចិត្តចំនួន ៥ម៉ឺនដុល្លារអាមេរិក៕
0 Comments